ឱ! ជីវិតអើយ!
ឱ! ជីវិតអើយ!
(និពន្ធដោយ តែ ស៊ីវ៉ាន់, ភ្នំពេញ, ថ្ងៃអង្គារ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៣)
ឱ! ជីវិតអើយ | អ្នកកើតមកហើយ | មុនហើយនិងក្រោយ | ||
គង់ដល់វេលា | ជរាចុះខ្សោយ | លុះថ្ងៃចុងក្រោយ | ||
បន្សល់តែឈ្មោះ ។ | ||||
ជីវិតវែងខ្លី | សំខាន់អត្ថន័យ | ខ្លឹមសារពិរោះ | ||
សុចរិតស្មោះត្រង់ | តម្រង់ផ្លូវឆ្ពោះ | ត្បិតមិនល្បីឈ្មោះ | ||
តែរស់សុខសាន្ត ។ | ||||
ឱ! ជីវិតអើយ | អ្នកកើតមកហើយ | មិនមែនគ្រប់ប្រាណ | ||
សុទ្ធតែស្រណុក | មានសុខទុក្ខខាន | រោគាផុតប្រាណ | ||
តរឿងរ៉ាវជានិច្ច ។ | ||||
ការងារសិក្សា | គ្រួសារស្នេហា | លុយឡានច្រើនតិច | ||
សន្សំរៀបចំ | ខិតខំមិនភ្លេច | សំរេចការកិច្ច | ||
ក្នុងក្តីស្រមៃ ។ | ||||
ឱ! ជីវិតអើយ | អ្នកកើតមកហើយ | បន្តនិស្ស័យ | ||
ជារាស្រ្តមន្ត្រី | សេដ្ឋីអេអៃ | ក្សត្រមានស្នាដៃ | ||
ឬជនធម្មតា ។ | ||||
រាស្រ្តឬមន្ត្រី | មានឬក្រក្តី | ត្រូវចេះរក្សា | ||
ច្បាប់ក្រមសីលធម៌ | ចេះស្គាល់មេបា | លោកគ្រូអាច្ចារ្យ | ||
បាបបុណ្យអាក្រក់ល្អ ។ | ||||
ឱ! ជីវិតអើយ | អ្នកកើតមកហើយ | មានភព្វដម្នរ | ||
ជាជាតិខេមរា | លើកស្តារបន្ត | រុងរឿងបវរ | ||
ជាតិសាសនាយើង ។ | ||||
ចាប់គិតជាថ្មី | ស្វែងយល់ឲ្យវៃ | កុំពើតកំពើង | ||
ដេកដើរឈរត្រង់ | តំរង់ត្រូវជើង | មិនថាឯងយើង | ||
តំលៃតែមួយ ។ | ||||
ឱ! ជីវិតអើយ | អ្នកកើតមកហើយ | គ្មានអ្វីជាមួយ | ||
គ្រប់រឿងខ្លួនតែង | ខ្វាត់ខ្វែងច្រើនត្រួយ | រាប់ចាប់ពីមួយ | ||
លុះដល់រយឆ្នាំ ។ | ||||
ពីក្មេងលេងដី | រៀនសូត្រពេញវ័យ | ចំណេះចេះចំ | ||
បញ្ញាវ័ន្តធនធាន | បង្រៀនដុះដាំ | ពេលចាស់តផ្តាំ | ||
សាយគ្រប់ជំនាន់ ។ | ||||
ឱ! ជីវិតអើយ | អ្នកកើតមកហើយ | គ្មានទោសគ្មានទណ្ឌ | ||
មានសិទ្ធិសេរី | កុំភ័យគេជាន់ | តវ៉ាបន្ទាន់ | ||
ខ្លាចអីយើងត្រូវ ។ | ||||
ចប្រឹងដោយអត្មា | បានដោយប្រសើរ | ទោះតិចច្រើនគ្រាន់ | ||
ដកុំដោយតាមគេ | កុំដេកចាំជួយ | ចាប់ផ្ដើមពីមួយ | ||
តំលៃតែមួយ ។ |
ឱ! ជីវិតអើយ
គង់ដល់វេលា
ជីវិតវែងខ្លី
សុចរិតស្មោះត្រង់
ឱ! ជីវិតអើយ
សុទ្ធតែស្រណុក
ការងារសិក្សា
សន្សំរៀបចំ
ឱ! ជីវិតអើយ
ជារាស្រ្តមន្ត្រី
រាស្រ្តឬមន្ត្រី
ច្បាប់ក្រមសីលធម៌
ឱ! ជីវិតអើយ
ជាជាតិខេមរា
ចាប់គិតជាថ្មី
ដេកដើរឈរត្រង់
ឱ! ជីវិតអើយ
គ្រប់រឿងខ្លួនតែង
ពីក្មេងលេងដី
បញ្ញាវ័ន្តធនធាន
ឱ! ជីវិតអើយ
មានសិទ្ធិសេរី
ប្រឹងដោយអត្មា
កុំដោយតាមគេ
អ្នកកើតមកហើយ
ជរាចុះខ្សោយ
បន្សល់តែឈ្មោះ ។
សំខាន់អត្ថន័យ
តម្រង់ផ្លូវឆ្ពោះ
តែរស់សុខសាន្ត ។
អ្នកកើតមកហើយ
មានសុខទុក្ខខាន
រឿងរ៉ាវជានិច្ច ។
គ្រួសារស្នេហា
ខិតខំមិនភ្លេច
ក្នុងក្តីស្រមៃ ។
អ្នកកើតមកហើយ
សេដ្ឋីអេអៃ
ឬជនធម្មតា ។
មានឬក្រក្តី
ចេះស្គាល់មេបា
បាបបុណ្យអាក្រក់ល្អ ។
អ្នកកើតមកហើយ
លើកស្តារបន្ត
ជាតិសាសនាយើង ។
ស្វែងយល់ឲ្យវៃ
តំរង់ត្រូវជើង
តំលៃតែមួយ ។
អ្នកកើតមកហើយ
ខ្វាត់ខ្វែងច្រើនត្រួយ
លុះដល់រយឆ្នាំ ។
រៀនសូត្រពេញវ័យ
បង្រៀនដុះដាំ
សាយគ្រប់ជំនាន់ ។
អ្នកកើតមកហើយ
កុំភ័យគេជាន់
ខ្លាចអីយើងត្រូវ ។
បានដោយប្រសើរ
កុំដេកចាំជួយ
រហូតមួយរយ ៕
មុនហើយនិងក្រោយ
លុះថ្ងៃចុងក្រោយ
ខ្លឹមសារពិរោះ
ត្បិតមិនល្បីឈ្មោះ
មិនមែនគ្រប់ប្រាណ
រោគាផុតប្រាណ
លុយឡានច្រើនតិច
សំរេចការកិច្ច
បន្តនិស្ស័យ
ក្សត្រមានស្នាដៃ
ត្រូវចេះរក្សា
លោកគ្រូអាច្ចារ្យ
មានភព្វដម្នរ
រុងរឿងបវរ
កុំពើតកំពើង
មិនថាឯងយើង
គ្មានអ្វីជាមួយ
រាប់ចាប់ពីមួយ
ចំណេះចេះចំា
ពេលចាស់តផ្តាំ
គ្មានទោសគ្មានទណ្ឌ
តវ៉ាបន្ទាន់
ទោះតិចច្រើនគ្រាន់
ចាប់ផ្ដើមពីមួយ