តើអ្នកធ្លាប់យកឈ្នះលើខ្លួនឯងសម្បីតែមួយដងឬទេ?

តើអ្នកធ្លាប់យកឈ្នះលើខ្លួនឯងសម្បីតែមួយដងឬទេ?

មានខ្សែភាពយន្ដកុនចិនមួយ កំពុងតែល្បីនាដើមឆ្នាំ ២០២៤ នេះ ដែលនិយាយពីតួអង្គស្រីម្នាក់មានទម្ងន់ជាង ១០០ គីឡូ ហើយជួបប្រទះបញ្ហាជាច្រើនក្នុងជីវិត ។ គាត់ព្យាយាមរក្សាមនោសញ្ចេតនាបងប្អូន មិត្តភក្ដី និងសេចក្ដីស្នេហា មិនថាយ៉ាងណាគាត់ព្យាយាមលះបង់ឱ្យគេ ជាលទ្ធផលបែរជាទទួលបានការឈឺចាប់ម្ដងហើយម្ដងទៀត។ ថ្ងៃមួយគាត់ក៏សម្រេចចិត្ត ក្រោកឈរឡើងធ្វើជាខ្លួនឯងដ៏ពិតប្រាកដម្ដង។ ជាមួយការតាំងចិត្តដ៏មោះមុតមួយនេះ គាត់ក៏សម្រេចចិត្តចូលរួមការប្រកួតប្រដាល់ និងទទួលយកការហ្វឺកហាត់ត្រៀមសម្រាប់ការប្រកួតមួយនេះ។ (ព្រោះថា មានបុរសម្នាក់ដែលគាត់លួចស្រឡាញ់ជាយូរមកហើយនោះគឺជាគ្រូប្រដាល់) គាត់បានខិតខំប្រឹងប្រែហ្វឺកហាត់ទាំងថ្ងៃទាំងយប់ ទីបំផុតក៏សម្រកគីឡូរបស់គាត់ពី ១០០គីឡូ មកត្រឹម ៥០ ប៉ុណ្ណោះ ថែមទាំងមានថ្វីដៃក្បាច់ប្រដាល់យ៉ាងជំនាញទៀតផង។ បើទោះជាចុងក្រោយ គាត់បរាជ័យលើសង្វៀនប្រដាល់នេះពិតមែន ប៉ុន្ដែគាត់បានយក់ឈ្នះលើជីវិតរបស់ខ្លួន ដោយក្រោកឈរសារជាថ្មី និងរស់នៅសុភមង្គលជាមួយអ្នកជាទីស្រឡាញ់ទាំងរបស់គាត់។ រីឯនៅក្នុងជិវិតពិតវិញ តារាសម្ដែងដែលជាតួអង្គ ហើយការជាអ្នកដឹកនាំភាពយន្ដកុនមួយនេះ។ នៅ១ឆ្នាំមុន គាត់មានអាយុជា៤០ឆ្នាំទៅហើយ ១០០គីឡូនេះក៏ជាទម្ងន់ពិតរបស់គាត់។ ក្រោយថត និងផលិតចប់កុនមួយនេះ គាត់ក៏ផ្លាស់ប្ដូរទ្រង់ទ្រាយជីវិតថ្មីរបស់គាត់ផងដែរ ព្រមទាំងធ្វើឱ្យមហាជនមាន​ការរំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ទាំងសាច់រឿងក្នុងខ្សែភាពយន្ដ និងការតស៊ូក្នុងជីវិតរបស់គាត់។ ពេលខ្លះនៅក្នុងជីវិតរស់នៅរបស់យើងគឺ ដូចសាច់រឿងនេះចឹង មានសេចក្ដីស្រឡាញ់ បំណងប្រាថ្នា ត្រូវការការគោរព និងចង់ឱ្យអ្នកដទៃមើលឃើញ ព្រមទាំងទទួលស្គាល់ផងដែរ។ ប្រឈមមុខនឹងឧបសគ្គ និងភាពអាប់អួរក្នុងជីវិតបែបនេះ យើងមានជម្រើសតែ២ប៉ុណ្ណោះ អ្នកខ្លះអាចនឹងបណ្ដែតបណ្ដោយខ្លួនឱ្យទៅតាមហ្នឹង មិនរើបម្រាស់ ឬក៏តបតអ្វីទាំងអស់ដេកចាំតែថ្ងៃចុងក្រោយនៃជីវិតមកដល់។ មានតែមនុស្សភាគតិចណាស់ដែរ...